This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Monday, August 6, 2018
Thursday, August 2, 2018
រដ្ឋាភិបាលសឹកថៃស្នើធ្វើបត្យាប័នលោកស្រី យីងឡាក់
លោកស្រី យីងឡាក់ ត្រូវបានយោធាថៃទម្លាក់ចេញពីអំណាចកាលពីឆ្នាំ ២០១៤ ហើយលោកស្រី បានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហា ឆ្នាំ ២០១៧ កន្លងទៅ ក្រោយពីរងកាផន្ទាទោស ពីតុលាការថៃឲ្យជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំ ពីបទធ្វើឲ្យបាត់បង់ថវិកាជាតិ ប្រមាណ ១០ពាន់លានដុល្លារ តាមរយៈកម្មវិធីឧបត្ថម្ភអង្ករ ដោយទិញអង្ករពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិពេលដែលលោកស្រី ជានាយករដ្ឋមន្រ្តី នៃប្រទេសថៃ នាអំលុងឆ្នាំ២០១១។
មួយរយះនោះ មានព៌តមានជាច្រើន បានផ្សាយថា លោកស្រី យីងឡាក់បានចេញពីប្រទេសថៃទៅឌូបៃ និងបន្ទាប់មកទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាកន្លែងចុងក្រោយ ដែលគេជឿថា លោកស្រីកំពុងស្វែងរកសិទ្ធិជ្រកកោន។
នៅថ្ងៃនេះ រដ្ឋាភិបាលសឹកថៃបានស្នើឱ្យប្រទេសអង់គ្លេស បញ្ជូនខ្លួនអតីតមេដឹកថៃរូបនេះ ត្រឡប់មកកាន់ប្រទេសថៃវិញ។ នេះបើយោង តាមលិខិតផ្លូវការមួយ ដែលបានចេញដោយស្ថានទូតថៃនៅទីក្រុងឡុងដ៍ ដែលគេជឿថា អតីតនាយករដ្ឋមន្ត្រីរូបនេះ កំពុងតែសំងំរស់នៅក្នុងចក្រភពអង់គ្លេស។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលអង់គ្លេស នៅមិនទាន់បានធ្វើអត្ថាធិប្បាយណាមួយ ឆ្លើយតបនឹងសំណើរសុំពី រដ្ឋាភិបាលសឹកថៃនៅឡើយទេ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ របស់គណបក្សភឿថៃម្នាក់ បានអះអាងយ៉ាងមានទំនុកចិត្តថា គាត់មិនជឿទេថា រដ្ឋាភិបាលអង់គ្លេសនឹងធ្វើតាមសំណើ របស់របបសឹកថៃឡើយ ដោយយកហេតុផលថា វាជារឿងនយោបាយសុទ្ឋសាធ។ សូមបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស មានកិច្ចព្រមព្រៀងបត្យាប័នជាមួយប្រទេសថៃផងដែរ។
សូមបញ្ជាក់ថាត្រកូល ស៊ីណាវ៉ាត់ត្រា មានលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា និងបងប្រុស គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា គឺជាអ្នកនយោបាយដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅតាមតំបន់ជនបទក្នុងប្រទេសថៃ៕
រោគសញ្ញាគ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាមខួរក្បាល
មនុស្សគ្រប់ៗគ្នាសុទ្ធតែអាចប្រឈមនិងជំងឺដាច់
រោគសញ្ញាផ្សេងៗ ដែលបញ្ជាក់ថាអ្នកប្រឈមនឹងជំងឺដាច់សសៃឈាមខួរក្បាលមាន៖
១. ធ្លាក់សាច់មុខ
អ្នកអាចពិនិត្យលើផ្ទៃមុខរបស់អ្នក ថាតើវាវៀចឬធ្លាក់មួយចំហៀងដែរឬទេ ដោយការញញឹម?
ប្រសិនបើកើតមានអាការៈដូចនេះ មានន័យថា អ្នកកើតបញ្ហាដាច់សសៃឈាមក្នុងខួរក្បាលហើយ។
២. ដៃប្រែជាស្ពឹកឬខ្សោយ
មុននឹងកើតមានបញ្ហាដាច់សសៃឈាមក្នុងខួរក្បាលអ្នកនឹងមានការស្ពឹកក្នុងរៀងកាយជាពិសេសមួយចំហៀងខ្លួន។បើអ្នកមានអារម្មណ៏បែបនេះសូមលើកដៃអោយផុតក្បាលភ្លាមៗ។
៣. ពិបាកក្នុងកានិយាយ
អ្នកមានបញ្ហាដាច់សសៃឈាមក្នុងខួរក្បាល នឹងជួបប្រទេះក្នុងការនិយាយ
ដោយប្រែជានិយាយមិនច្បាស់ និងនិយាយស្ដាប់គ្នាមិនយល់ថែមទៀតផង។
៤. មានបញ្ហាភាន់ច្រលំ
អ្នកមានបញ្ហាជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជួបប្រទេះអាការៈ ច្របូកច្របល់និងភាន់ច្រលំគំនិតភ្លាមៗ
ឬអាចនិយាយបានថាមានបញ្ហាអសមត្ថភាពក្នុងការគិត។
៥. ឈើក្បាលធ្ងន់ធ្ងរ
រោគសញ្ញានៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល ក៏មានអាការៈឈឺក្បាលផងដែរ
ដែលមានលក្ខណៈ ឈឺក្បាលប្រកាំងតែម្ដង ហេតុនេះប្រសិនបើអ្នកមានអាការៈដូចនេះ
អ្នកត្រូវទៅជួបគ្រូពេទ្យអោយបានរហ័សជាទីបំផុត ដើម្បីការពារជីវិតរបស់អ្នក។
៦. បញ្ហាក្រសែភ្នែក
ជំងឺនេះវាមានកាប៉ះពាល់ដល់ភ្នែកអ្នកផងដែរ ដូចជាអ្នកប្រែជាងងិតភ្នែក
និងមើលមិនច្បាស់ ហើយមើលឃើញវត្ថុបែកជាពីរទៀតផង
៧. គ្មានលំនឹង
អ្នកមានបញ្ហាជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជួបប្រទេះបញ្ហាគ្មានលំនឹងរាង្គកាយឡើយ
ដើម្បីចង់ដឹងអោយច្បាស់ សូមដើរតាមបន្ទាត់ត្រង់មួយ តើអ្នកអាចដើរបានដែរឬអត់?
បើមិនដូច្នោះទេ អ្នកអាចដាក់ម្រាមដៃរបស់អ្នក អោយចំច្រមុះក៏បាន។
ក្រុមគ្រូពេទ្យជំនាញបាន កំណត់ក្នុងការហៅ ជំងឺនេះអោយមានលក្ខណៈងាយស្រួល និងឆាប់មានការប្រុងប្រយ័ត្ន ថា BE FAST. ( B. Balance ការបាត់លំនឹង ឬជុំហរភ្លាមៗ, E. Eye ចាប់ផ្ដើមងងិតមុខ ឬស្រវ៉ាង មើលមិនច្បាស់, F. Face ពេលញញឹម ធ្លាក់សាច់មុខមួយចំហៀង, A. Arm មិនអាចលើដៃទាំងពីរអោស្មើគ្នា, S. Speech ប្រែជានិយាយមិនច្បាស់, T.Time to call ជាពេលដែលចាំបាច់ត្រូវជួបជាមួយគ្រូពេទ្យ)។
Thursday, July 26, 2018
តើលោកអ្នកគួរធ្វើយ៉ាងណាកុំអោយឡើងជាតិអាស៊ីតនោះ?
នៅពេលលោកអ្នកមានសុខភាពល្អលោកអ្នកអាចសន្សំប្រាក់សំរាប់អភិវឌ្ឍន៏គ្រួសារលោកអ្នកបានដោយទី១
អ្នកពុំចាំបាច់ចំណាយលុយលើកាព្យាបាលជំងឺ ទី២ អ្នកមានកំលាំងទៅរក លុយបានកាន់តែច្រើន។ដូចនេះដើម្បីកុំអោយឡើងជាតិអាស៊ីតលោកអ្នកគួរតែអនុវត្តន៏ដូចតទៅ៖
១. កុំញ៉ាំអាហារណា ដែលបណ្ដាលអោយឡើងជាតិអាស៊ីត
២. ត្រូវញ៉ាំអាហារណាដែលជួយបន្សាប ជាតិអាស៊ីត
៣. ត្រូវញ៉ាំតែទឹកបរិសុទ្ធតែមួយមុខគត់
ទន្ទឹមនឹងនេះ លោកអ្នកប្រហែលជាឆ្ងល់ហើយថា
តើត្រូបន្សាបអាស៊ីតដោយរបៀបណា? ហើយមានប្រភេទអាហារណាខ្លះ ដែលអាចបន្សាបអាស៊ីតបាន?
ដើម្បីអោយកាន់តែច្បាស់ យើងខ្ញុំសូមបកស្រាយជូនលោកអ្នកដូចតទៅ៖
កុំញ៉ាំអាហារណា ដែលបណ្ដាលអោយឡើងជាតិអាស៊ីត
ដើម្បីបន្សាបអាស៊ីតក្នុងខ្លួនគឺយើងត្រូវញ៉ាំអាហារណាដែលបន្សាបអាស៊ីត។អាហារដែលបន្សាបអាស៊ីតគឺអាហារដែលពេលយើងញ៉ាំទៅវាមិនបង្កើតអាស៊ីតថែមហើយពេលវាជួបអាហារអាស៊ីតក្នុងខ្លួនវាអាចបន្សាបអាស៊ីតនោះបានទៀត។សំខាន់យើងត្រូវញ៉ាំអាហារយ៉ាងហោចណាស់ក៏បរិមាណអាហារដែលមានអាស៊ីតច្រើនមានចំនួនតិចជាងបរិមាណអាហារដែលបន្សាបអាស៊ីត។ចុះបើយើងធ្វើមិនបាន?បើធ្វើមិនបានត្រូវញ៉ាំអោយមានលំនឹងស្មើគ្នាវាអាចបន្សាបគ្នាបានដោយពុំចាំបាច់មានអន្តរាគមន៏
ពីរាង្គកាយជាពិសេស។
អាហារដែលជួយបន្សាបអាស៊ីត មានអ្វីខ្លះ?
អាហារប្រភេទនេះមានដូចជា
ក្រូចឆ្មា ក្រូចពោធិសាត់ ផ្លែម្នាស់ ផ្លែឪឡឹក ... ហើយចំពោះបន្លែ មានដូចជា
ដើមខាត់ណា ខាត់ណាផ្កាស ខាត់ណាផ្កាបៃតង ស្ពៃក្ដោប ត្រសក់ ផ្ទី ការុត ខ្ទឹមបារាំង
ដំឡូងជ្វា... ជាដើម។
ញ៉ាំតែទឹកបរិសុទ្ធតែមួយមុខគត់
វិធីនេះ
ជាវិធីទប់ស្កាត់ការឡើងអាស៊ីត ឬបន្សាបអាស៊ីត បានដោយអស់ថវិកាតិចតួច។ នៅក្នុងទឹកសុទ្ធ
យើងគួរថែមអំបិល ប៊ីកាបូណេ ដែលក្នុងអំបិលប៊ីកាបូណេនោះ មាន២មុខនៅ លើទីផ្សារ គឺ
ស្យូដ្យូមប៊ីកាបូណេ និង កាលស្យូមប៊ីកាបូណេ។ ក្នុងស្យូដ្យូមប៊ីកាបូណេ មានអ្នក
បន្សាបតែ១ក្រុមទេ ចំណេកឯ កាលស្យូមប៊ីកាបូណេ មានដល់ទៅ២ក្រុម តែវាមានតំលៃ
ថ្លៃជាងបន្តិច តែអំបិលទាំង២នេះ យើងអាចប្រើប្រាស់បានដោយមានសុវត្តិភាព
និងអស់ថវិការតិច។
ចំពោះទឹកដែលមានតំលៃថ្លៃ ដូចជា Evian គឺវាមានសារធាតុអំបិលនៅក្នុងនោះស្រាប់ហើយ។
យើងអាចទិញទឹកសុទ្ធយើងធម្មតា រួចថែមអំបិលនោះបន្តិច គឺវាអាចបន្សាបបានហើយ។
Monday, July 23, 2018
បើមិនចាំបាច់ទេ កុំទៅណា
យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត
និតិកាលទី៦ និងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៧ ខែ កក្កដា ២០១៨ ហើយចំពោះយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយនេះ
រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងអំពីចរាចរណ៍លើដងវិថីសំខាន់ៗ
ដែលនឹងត្រូវធ្វើក្បូនដង្ហែរ មានដូចជា មហាវិថីកម្ពុជាក្រោម
កំណាត់មហាវិថីសម្ដេចមុនីរ៉េត កំណាត់មហាវិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង
កំណាត់មហាវិថីព្រះមុនីវង្ស កំណាត់មហាវិថីព្រះសីហនុ ផ្លូវជាតិលេខ ៥
ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២
ផ្លូវមិត្តភាពភ្នំពេញ-ហាណូយ ផ្លូវណតប្រ៊ីត ផ្លូវចោមចៅ ផ្លូវលេខ ២៧១
ផ្លូវលេខ ៧០ និងផ្លូវដទៃទៀត។
នៅថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា
គ្រោងនឹងមានសមាជិកនិងអ្នកគាំទ្រចូលរួម ប្រមាណ ២៥០ ០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត
និងពិពរណ៍កោះពេជ្រ និងទីលានប្រជាធិបតេយ្យជួបជុំសមាជិក ចំនួន ២០០០០នាក់ ។
នៅក្នុងឳកាសនោះ លោកប្រមុខបក្ស ខឹម វាសនា នឹងថ្លែងចំណាប់អារម្មណ៏ ទៅកាន់អ្នកចូលរួម ប្រមាណ ៥ម៉ឺននាក់ ផងដែរ។
ហេតុដូចនេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើសូមបងប្អូន ប្រជាពលរដ្ឋ ដែលគ្រោងធ្វើដំណើរទៅតាមវិថីសំខាន់ៗ
មួយចំនួនខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្ដោះអាសន្ន បើសិនមិនចាំបាច់
ពុំគួរធ្វើដំណើរឆ្លងកាត់ ចាប់ពីម៉ោង ៦ព្រឹក
រហូតដល់ក្បួនដង្ហែរត្រូវបានបញ្ចប់។
មនុស្សប្រុសដូចគ្នា ទើបយ់អារម្មណ៏ មួយនេះ
មនុស្សប្រុសដូចគ្នា ទើបយ់អារម្មណ៏ មួយនេះ...
មនុស្សស្រី ភាគច្រើនចូលចិត្តគេងចំនេញ លើបុរស លើការទូទាត់ ចំពោះការចំណាយផ្សេងៗ។
Sunday, July 22, 2018
ការបណ្តុះផ្សិតចំប៉ើងក្នុងជៀល
ផ្សិតចំប៉ើង ជាប្រភេទបន្លែដែល
ប្រជាជនខ្មែរជាទូទៅ ចូលចិត្តបរិភោគ
ដោយសារវាមានរស់ជាតិឆ្ងាញ់ពិសារ។
ខាងក្រោមនេះ យើងខ្ញុំសូមបង្ហាញពីរបៀប បណ្តុះផ្សិតចំប៉ើងក្នុងជៀល
ដូចតទៅ
១. ចំពោះធាតុផ្សំ
ទី១យើងត្រូវជ្រើសរើសចំប៉ើងក្នុងបរិមាណ៥០គីឡូក្រាម
យកមកចិញ្ច្រាំ ដែលចំប៉ើងនោះត្រូវតែស្អាត និងស្ងួតដោយមិនអោយមានលាយស្មៅ
ឬរបស់ផ្សេងទៀតនៅជាមួយ ទី២ គឺម្សៅអង្ករក្រអូប
ប្រហែល១ គីឡូក្រាម
ទី៣ ទឹកជី EM ចំណុះ២៥០មីលីលីត្រ ទី៤លាមកគោហាលអោយស្ងួត
ហើយច្របាច់វាអោយម៉ដ្ឋ ប្រហែល៥គីឡូក្រាម ទី៥ ម្សៅពោត និង៦ កំប្លោកចិញ្ច្រាំ។
២. វិធីបណ្តុះ
យកម្សៅអង្ករក្រអូប ១ គីឡូក្រាម ទៅលាយជាមួយទឹកជី
EM ២៥០មីលីលីត្រ រួចចាក់ចូលក្នុងទឹក សម្រាប់បរិមាណដែលអាចឲ្យលិចចំបើងបាន។
យកចំប៉ើងដែលចញ្រ្ចាំរួច ដែលបានលាយជាមួយលាមកគោទៅដាក់ត្រាំក្នុងល្បាយទឹកនោះរយៈពេល១ម៉ោង។ យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល(ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក)
ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយ បន្ថើរៗ ពីលើ
រួចរោយម្សៅពោតបន្ថើរៗពីលើដែរ និងដាក់កំប្លោកពីលើមួយជាន់ទៀតដោយអនុវត្តបែបនេះចំនួន
៣ជាន់។
យកជៀលដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ
ឬកន្លែងដែលមានម្លប់
រួចធ្វើគ្រោងឬស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចហើយសង្កត់អោយហាប់
កុំអោយរបើកតាមខ្យល់។
៣. ការថែទាំ
រៀងរាល់មួយអាទិត្យម្តង
បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរតិចៗ ហើយគ្របទុកវិញ
តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
ក្នុងរយៈពេលពីរអាទិត្យ
ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ
ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។
រយៈកាលបេះផល
គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។ ចូលអាទិត្យទី៥ ឬ ទី៦
ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះ មកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ
និងម្សៅពោតសាជាថ្មី។
Saturday, July 21, 2018
ការចិញ្ចឹមត្រីជាលក្ខណះ គ្រួសារ
ដើម្បី បង្កើនជីវភាព គ្រួសារ
បងប្អូនប្រជាកសិករទាំងអស់ អាចអនុវត្តន៏ បានក្រោយពេលទំនេរ ពីការងារ ធ្វើស្រែចំការ ។
ខាងក្រោមនេះ គឺជារបៀបរៀបចំស្រះ (ស្រះដោយជីក និងស្រះដោយប្លាស្ទីក) និង របៀបផលិតចំណីត្រីតាមបែបធម្មជាតិ
១. ការរៀបចំស្រះដោយការជីក
ជំហានទី១ ប្រជាកសិករ គួរជ្រើសរើស
ទំហំល្មមទៅតាមលទ្ធភាពជាក់ស្ដែង ដូចជា ២ម៉ែត្រ គុណ ២ម៉ែត្រ ឬក៏ ៣ម៉ែត្រ គុណ ៤ម៉ែត្រ
ឬក៏ ៤ម៉ែត្រ គុណ ៤ម៉ែត្រ ជាដើម ដោយជីកជំរៅប្រមាណ១ម៉ែត្រ និងមានជើងទេ ៤៥ដឺក្រេ
ហើយបាតស្រះត្រូវរៀបចំអោយបានស្មើល្អ។
ជំហានទី២
ត្រូវរៀបចំមាត់ស្រះអោយបានស្អាតជាមុន ទើបក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អនិងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង
ជំហានទី៣ ការបង្ហូរទឹកចូលស្រះគួរកំរិតត្រឹមតែ០.៧៥ម៉ែត្របានហើយ
ឬស្មើនឹង ២/៣ នៃជំរៅស្រះ។ ដាក់ទឹកEM ក្នុងបរិមាណ
១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។ ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ
ដើម្បីជាជម្រកដល់ត្រីជួយបង្កើតចំណីនិងបរិស្ថានធម្មជាតិក្នុងស្រះ។
២. ការរៀបចំស្រះដោយប្លាស្ទិច
ក្នុងការរៀបចំស្រះតាមវិធីនេះគឺ
មានភាពលំបាកជាង តាមរបៀបជីកស្រះ ព្រោះវាអាច ធ្លាយឬជ្រាបទឹកចេញមកក្រៅ ហើយក៏អាចបាក់
ក្នុងករណី គ្រោងឬស្សី មិនមានលក្ខណះរឹងម៉ាំ។
ជំហានដំបូង យើងរៀបចំធ្វើជាបង្គោលគ្រោងឬស្សី
ឬកូនឈើផ្សេងៗទៀត ដែលមានទំហំ ទទឹង២ម បណ្ដោយ៤ម និងកំពោះកម្ពស់១ម បន្ទាប់មករៀបចំផ្ទាំងកៅស៊ូប្លាស្ទិចអោយបានជិតល្អ
និងចុងក្រោយដាក់ទឹកចូលកំពស់ កន្លះម៉ែត្រ ដោយដាក់ចក និងកំប្លោកចូលមួយចំនួនដូចករណីស្រះជីកដែរ។
ដោយរង់ចាំរយៈពេលចន្លោះពី៥ ទៅ៧ថ្ងៃក្រោយ ទើបយើងអាចដាក់ត្រីដែលមានអាយុ
ចន្លោះពី ២ ទៅ៣អាទិត្យ ចិញ្ចឹមបាន ដោយក្នុងទំហំស្រះ ១ម៉ែត្រការេ អាចដាក់ត្រីក្រាញ់បានប្រមាណ
៥០ក្បាល ឬត្រីអណ្តែង ប្រមាណ ៣០ក្បាល។
ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី
ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
ឧស្សាហ៏ផ្លាស់ប្តូរទឹករាល់១អាទិត្យម្តងយ៉ាងយូរ។
ចំណីរបស់វាមានដូចជាកូនក្តាម
កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន
ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
៣. ការធ្វើចំណីធម្មជាតិ
សំរាប់ត្រី
ចំពោះធាតុផ្សំ
សំរាប់យកមកធ្វើជាចំណីធម្មជាតិ ក្នុងការចញ្ចឹមត្រីមានដូចជា ១.កន្ទក់២បាវជី, ២.កាកដូង១បាវជី,
៣.សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម, ៤.សណ្តែកសៀងកិន ៦គីឡូក្រាម, ៥.អតិសុខុមប្រាណEM ១លីត្រ, ៦.ស្ករងូ១គីឡូក្រាម និង៧.ប្រេងសណ្តែក១ ឬ២លីត្រ។
លាយល្បាយនៃធាតុផ្សំទាំងនេះ ជាពីផ្នែកដូចជា
ផ្នែកទី១ យើងលាយបញ្ចូលគ្នារវាង អតិសុខុមប្រាណEM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ហើយរក្សាវាទុក រយៈពេល
១២ម៉ោង។ ផ្នែកទី២ យើងលាយ ធាតុផ្សំដូចជា កន្ទក់ កាកដូង សាច់ត្រីម៉ដ្ឋ សណ្តែកសៀងកិន
និងប្រេងសណ្តែក ចូលគ្នាឲ្យសព្វ។
បន្ទាប់មកយកល្បាយទាំងពីរផ្នែកនោះ មកលាយជាមួយគ្នា
ដោយកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។ ហាលវាឲ្យស្ងួតរយៈពេល
២ថ្ងៃ យើងអាចយកមកប្រើបានហើយ ជាពិសេសយើងអាចរក្សាវាទុកប្រើបាន រហូតដល់ រយៈពេល ២ខែ។































































