Definition List

Photographer

Full time Fashion Designer, Photographer and Blogger. Fly third blessed dry fifth dominion two called their for which in dry unto winged great saw.

Thursday, August 2, 2018

រដ្ឋាភិបាលសឹកថៃស្នើធ្វើបត្យាប័នលោកស្រី យីងឡាក់





លោកស្រី យីងឡាក់ ត្រូវបានយោធាថៃទម្លាក់ចេញពីអំណាចកាលពីឆ្នាំ ២០១៤ ហើយលោកស្រី បានភៀសខ្លួនចេញពីប្រទេសកាលពីខែសីហា ឆ្នាំ ២០១៧ កន្លងទៅ ក្រោយពីរងកាផន្ទាទោស ពីតុលាការថៃឲ្យជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំ ពីបទធ្វើឲ្យបាត់បង់ថវិកាជាតិ ប្រមាណ ១០ពាន់លានដុល្លារ តាមរយៈកម្មវិធីឧបត្ថម្ភអង្ករ ដោយទិញអង្ករពីកសិករក្នុងតម្លៃខ្ពស់ជាងទីផ្សារអន្តរជាតិពេលដែលលោកស្រី ជានាយករដ្ឋមន្រ្តី នៃប្រទេសថៃ នាអំលុងឆ្នាំ២០១១។
មួយរយះនោះ មានព៌តមានជាច្រើន បានផ្សាយថា លោកស្រី យីងឡាក់បានចេញពីប្រទេសថៃទៅឌូបៃ និងបន្ទាប់មកទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាកន្លែងចុងក្រោយ ដែលគេជឿថា លោកស្រីកំពុងស្វែងរកសិទ្ធិជ្រកកោន។


នៅថ្ងៃនេះ រដ្ឋាភិបាលសឹកថៃបានស្នើឱ្យប្រទេសអង់គ្លេស បញ្ជូនខ្លួនអតីតមេដឹកថៃរូបនេះ ត្រឡប់មកកាន់ប្រទេសថៃវិញ។ នេះបើយោង តាមលិខិតផ្លូវការមួយ ដែលបានចេញដោយស្ថានទូតថៃនៅទីក្រុងឡុងដ៍ ដែលគេជឿថា អតីតនាយករដ្ឋមន្ត្រីរូបនេះ កំពុងតែសំងំរស់នៅក្នុងចក្រភពអង់គ្លេស។

រហូតមកដល់ពេលនេះ រដ្ឋាភិបាលអង់គ្លេស នៅមិនទាន់បានធ្វើអត្ថាធិប្បាយណាមួយ ឆ្លើយតបនឹងសំណើរសុំពី រដ្ឋាភិបាលសឹកថៃនៅឡើយទេ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់ របស់គណបក្សភឿថៃម្នាក់ បានអះអាងយ៉ាងមានទំនុកចិត្តថា គាត់មិនជឿទេថា រដ្ឋាភិបាលអង់គ្លេសនឹងធ្វើតាមសំណើ របស់របបសឹកថៃឡើយ ដោយយកហេតុផលថា វាជារឿងនយោបាយសុទ្ឋសាធ។ សូមបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស មានកិច្ចព្រមព្រៀងបត្យាប័នជាមួយប្រទេសថៃផងដែរ។


សូមបញ្ជាក់ថាត្រកូល ស៊ីណាវ៉ាត់ត្រា មានលោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រា និងបងប្រុស គឺលោកថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា  គឺជាអ្នកនយោបាយដែលមានប្រជាប្រិយភាពខ្លាំងបំផុត នៅតាមតំបន់ជនបទក្នុងប្រទេសថៃ៕

0 comments:

Post a Comment