Definition List

Photographer

Full time Fashion Designer, Photographer and Blogger. Fly third blessed dry fifth dominion two called their for which in dry unto winged great saw.

Monday, July 23, 2018

បើមិនចាំបាច់ទេ កុំទៅណា



យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៦ និងត្រូវបិទបញ្ចប់នៅថ្ងៃទី ២៧ ខែ កក្កដា ២០១៨ ហើយចំពោះ​យុទ្ធនាការ​ឃោសនាបោះឆ្នោតនៅថ្ងៃចុងក្រោយនេះ រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ បាន​ជូន​ដំណឹង​អំពី​ចរាចរណ៍​លើ​ដង​វិថី​សំខាន់ៗ ​ដែល​នឹង​ត្រូវធ្វើ​ក្បូនដង្ហែរ​ មានដូចជា មហាវិថីកម្ពុជាក្រោម កំណាត់មហាវិថីសម្ដេចមុនីរ៉េត កំណាត់មហាវិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស​ កំណាត់មហាវិថីព្រះសីហនុ​ ​ផ្លូវ​ជាតិ​លេខ ៥ ​ផ្លូវ​ជាតិ​លេខ៦ ​ផ្លូវ​ជាតិ​លេខ១ ​ផ្លូវ​ជាតិ​លេខ២ ​ផ្លូវមិត្តភាព​ភ្នំពេញ-ហាណូយ​ ​ផ្លូវ​ណតប្រ៊ីត​ ​ផ្លូវ​ចោមចៅ ផ្លូវលេខ​ ២៧១​ ផ្លូវ​លេខ​ ៧០​ និងផ្លូវដទៃ​ទៀត​។


នៅថ្ងៃចុងក្រោយនៃយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា គ្រោងនឹងមានសមាជិកនិងអ្នកគាំទ្រចូលរួម ប្រមាណ ២៥០​ ០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ និងទីលានប្រជាធិបតេយ្យជួបជុំសមាជិក ចំនួន ២០០០០នាក់ ។




 ចំណែកឯ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមានរូបសញ្ញាជួងជាសំគាល់ គ្រោងនឹងជួបជុំគ្នា នៅលើទីតាំង២ ផ្សេងគ្នា គឺទីតាំងទី១ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភាគខាងត្បូងតំនប់ជើងឯក រាជធានីភ្នំពេញ និងទីតាំងទី២ នៅតាមបណ្ដោយ ផ្លូវលីយុងផាត់ ស្ថិតក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។




នៅក្នុងឳកាសនោះ លោកប្រមុខបក្ស ខឹម វាសនា នឹងថ្លែងចំណាប់អារម្មណ៏ ទៅកាន់អ្នកចូលរួម ប្រមាណ ៥ម៉ឺននាក់ ផងដែរ។







ហេតុ​ដូចនេះ ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ បានស្នើសូមបងប្អូន ប្រជាពលរដ្ឋ​ ដែលគ្រោង​ធ្វើដំណើរទៅតាម​វិថីសំខាន់ៗ មួយចំនួនខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្ដោះ​អាសន្ន បើសិន​មិនចាំបាច់​ ពុំ​គួរ​ធ្វើដំណើរឆ្លងកាត់​ ចាប់ពី​ម៉ោង​ ៦ព្រឹក​ រហូតដល់​ក្បួនដង្ហែរ​ត្រូវបាន​បញ្ចប់​។​

0 comments:

Post a Comment