Definition List

Photographer

Full time Fashion Designer, Photographer and Blogger. Fly third blessed dry fifth dominion two called their for which in dry unto winged great saw.

Thursday, August 2, 2018

រោគសញ្ញាគ្រោះថ្នាក់ នៃជំងឺដាច់សសៃឈាមខួរក្បាល




មនុស្សគ្រប់ៗគ្នាសុទ្ធតែអាចប្រឈមនិងជំងឺដាច់
សសៃឈាមក្នុងខួរក្បាលដែលភាគច្រើន គឺថិតក្នុងចំនោមអ្នកដែលមានអាយុក្រោម៦៥ឆ្នាំតែម្ដង។ អ្នកដែលអាចប្រឈមនឹងជំងឺនេះខ្ពស់មានដូចជាអ្នកដែលកើតមានជំងឺលើឈាម, អ្នកដែលមានកំរិតកូឡេសស្តេរូលក្នុងឈាមខ្ពស់ និងអ្នកដែលមានទំលាប់ជក់បារី។

រោគសញ្ញាផ្សេងៗ ដែលបញ្ជាក់ថាអ្នកប្រឈមនឹងជំងឺដាច់សសៃឈាមខួរក្បាលមាន៖
១. ធ្លាក់សាច់មុខ


អ្នកអាចពិនិត្យលើផ្ទៃមុខរបស់អ្នក ថាតើវាវៀចឬធ្លាក់មួយចំហៀងដែរឬទេ ដោយការញញឹម? ប្រសិនបើកើតមានអាការៈដូចនេះ មានន័យថា អ្នកកើតបញ្ហាដាច់សសៃឈាមក្នុងខួរក្បាលហើយ។

២.​ ដៃប្រែជាស្ពឹកឬខ្សោយ

មុននឹងកើតមានបញ្ហាដាច់សសៃឈាមក្នុងខួរក្បាលអ្នកនឹងមានការស្ពឹកក្នុងរៀងកាយជាពិសេសមួយចំហៀងខ្លួន។បើអ្នកមានអារម្មណ៏បែបនេះសូមលើកដៃអោយផុតក្បាលភ្លាមៗ។

៣. ពិបាកក្នុងកានិយាយ



អ្នកមានបញ្ហាដាច់សសៃឈាមក្នុងខួរក្បាល នឹងជួបប្រទេះក្នុងការនិយាយ ដោយប្រែជានិយាយមិនច្បាស់ និងនិយាយស្ដាប់គ្នាមិនយល់ថែមទៀតផង។

៤. មានបញ្ហាភាន់ច្រលំ



អ្នកមានបញ្ហាជំងឺដាច់សសៃឈាមក្នុងខួរក្បាល និងជួបប្រទេះអាការៈ ច្របូកច្របល់និងភាន់ច្រលំគំនិតភ្លាមៗ ឬអាចនិយាយបានថា​មានបញ្ហាអសមត្ថភាពក្នុងការគិត។

៥. ឈើក្បាលធ្ងន់ធ្ងរ



រោគសញ្ញានៃជំងឺដាច់សសៃឈាមក្នុងខួរក្បាល​ ក៏មានអាការៈឈឺក្បាលផងដែរ ដែលមានលក្ខណៈ ឈឺក្បាលប្រកាំងតែម្ដង ហេតុនេះប្រសិនបើអ្នកមានអាការៈដូចនេះ អ្នកត្រូវទៅជួបគ្រូពេទ្យអោយបានរហ័សជាទីបំផុត ដើម្បីការពារជីវិតរបស់អ្នក។

៦. បញ្ហាក្រសែភ្នែក




ជំងឺនេះវាមានកាប៉ះពាល់ដល់ភ្នែកអ្នកផងដែរ ដូចជាអ្នកប្រែជាងងិតភ្នែក និងមើលមិនច្បាស់ ហើយមើលឃើញវត្ថុបែកជាពីរទៀតផង

៧. គ្មានលំនឹង




អ្នកមានបញ្ហាជំងឺដាច់សសៃឈាមក្នុងខួរក្បាល​ និងជួបប្រទេះបញ្ហាគ្មានលំនឹងរាង្គកាយឡើយ ដើម្បីចង់ដឹងអោយច្បាស់ សូមដើរតាមបន្ទាត់ត្រង់មួយ តើអ្នកអាចដើរបានដែរឬអត់? បើមិនដូច្នោះទេ អ្នកអាចដាក់ម្រាមដៃរបស់អ្នក អោយចំច្រមុះក៏បាន។

ក្រុមគ្រូពេទ្យជំនាញបាន កំណត់ក្នុងការហៅ ជំងឺនេះអោយមានលក្ខណៈងាយស្រួល និងឆាប់មានការប្រុងប្រយ័ត្ន ថា BE FAST. ( B. Balance ការបាត់លំនឹង ឬជុំហរភ្លាមៗ, E. Eye ចាប់ផ្ដើមងងិតមុខ ឬស្រវ៉ាង មើលមិនច្បាស់, F. Face ពេលញញឹម ធ្លាក់សាច់មុខមួយចំហៀង,​ A. Arm មិនអាចលើដៃទាំងពីរអោស្មើគ្នា, S. Speech ប្រែជានិយាយមិនច្បាស់, T.Time to call ជាពេលដែលចាំបាច់ត្រូវជួបជាមួយគ្រូពេទ្យ)។



0 comments:

Post a Comment