ផ្សិតចំប៉ើង ជាប្រភេទបន្លែដែល
ប្រជាជនខ្មែរជាទូទៅ ចូលចិត្តបរិភោគ
ដោយសារវាមានរស់ជាតិឆ្ងាញ់ពិសារ។
ខាងក្រោមនេះ យើងខ្ញុំសូមបង្ហាញពីរបៀប បណ្តុះផ្សិតចំប៉ើងក្នុងជៀល
ដូចតទៅ
១. ចំពោះធាតុផ្សំ
ទី១យើងត្រូវជ្រើសរើសចំប៉ើងក្នុងបរិមាណ៥០គីឡូក្រាម
យកមកចិញ្ច្រាំ ដែលចំប៉ើងនោះត្រូវតែស្អាត និងស្ងួតដោយមិនអោយមានលាយស្មៅ
ឬរបស់ផ្សេងទៀតនៅជាមួយ ទី២ គឺម្សៅអង្ករក្រអូប
ប្រហែល១ គីឡូក្រាម
ទី៣ ទឹកជី EM ចំណុះ២៥០មីលីលីត្រ ទី៤លាមកគោហាលអោយស្ងួត
ហើយច្របាច់វាអោយម៉ដ្ឋ ប្រហែល៥គីឡូក្រាម ទី៥ ម្សៅពោត និង៦ កំប្លោកចិញ្ច្រាំ។
២. វិធីបណ្តុះ
យកម្សៅអង្ករក្រអូប ១ គីឡូក្រាម ទៅលាយជាមួយទឹកជី
EM ២៥០មីលីលីត្រ រួចចាក់ចូលក្នុងទឹក សម្រាប់បរិមាណដែលអាចឲ្យលិចចំបើងបាន។
យកចំប៉ើងដែលចញ្រ្ចាំរួច ដែលបានលាយជាមួយលាមកគោទៅដាក់ត្រាំក្នុងល្បាយទឹកនោះរយៈពេល១ម៉ោង។ យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល(ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក)
ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយ បន្ថើរៗ ពីលើ
រួចរោយម្សៅពោតបន្ថើរៗពីលើដែរ និងដាក់កំប្លោកពីលើមួយជាន់ទៀតដោយអនុវត្តបែបនេះចំនួន
៣ជាន់។
យកជៀលដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ
ឬកន្លែងដែលមានម្លប់
រួចធ្វើគ្រោងឬស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិចហើយសង្កត់អោយហាប់
កុំអោយរបើកតាមខ្យល់។
៣. ការថែទាំ
រៀងរាល់មួយអាទិត្យម្តង
បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរតិចៗ ហើយគ្របទុកវិញ
តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
ក្នុងរយៈពេលពីរអាទិត្យ
ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ
ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។
រយៈកាលបេះផល
គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។ ចូលអាទិត្យទី៥ ឬ ទី៦
ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះ មកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ
និងម្សៅពោតសាជាថ្មី។















0 comments:
Post a Comment